歌曲 / 歌词

កណ្តាលដួងចិត្ត

Listen on Apple Music

歌词

ខ្ញុំរួចទោសផុតជ្រោះអ្ហើយស្នេហា
ឋានវិមានសោកា
ជារឿងទុក្ខារីងរៃ
សូមលាហើយព្រោះអស់អើយនិស្ស័យ
អស់និស្ស័យ
ដើម្បីកុំអោយតណ្ហា
ផ្តន្ទាថា
ខ្ញុំជាជនសំណល់
ជីវិតថ្លៃចៃដន្យវាសនា
ស្តាយលោហិតមាតា
ដែលអស់សង្ខារខានយល់
យើងទាំងពីរឆ្លងផុតឋាន
អ្ហើយអំពល់ ឋានអំពល់
ព្រោះវាសនាសាងឬសគល់
ផុតផល
ពីអំរែកកម្ម
សូមប្រកាសដល់អស់ទេវតា
ជួយចាំរឿងស្នេហា
កណ្តាលដួងចិត្តនៃខ្ញុំ
សូមអោយចិន្តា
នៃបុប្ផាក្រពុំ
មករួមរស់មនោរម្យ
ព្រមជាគូវាសនា
ឱ!កណ្តាល
ថ្នាលជីវិតអើយចុងក្រោយ
អូនកុំបណ្តោយ
ឲ្យមានចិត្តប្រេះឆា
ជួយអាណិតដល់ជីវិត
អើយកំព្រា កំព្រា
ជួយបងផងណាពុំងារ
រួមរស់ជាគ្នា
លុះគ្រាអវសាន្ត
ឱ!កណ្តាល
ថ្នាលជីវិតអ្ហើយចុងក្រោយ
អូនកុំបណ្តោយ
ឲ្យមានចិត្តប្រេះឆា
ជួយអាណិតដល់ជីវិត
អ្ហើយកំព្រា កំព្រា
ជួយបងផងណាពុំងារ
រួមរស់ជាគ្នា
លុះគ្រាអវសាន្ត