歌词
នែ៎! អ្នកប្រុសស្រស់ឆើតឆាយា រូបរាងសង្ហា ដូចជា
រាជសីហ៍ អូនឃើញភ្លាម សឹងស្លឈាមព្រោះបេតី
ស្រក់ទឹកមាត់ ដូចគោចាស់យល់ស្មៅខ្ចី ចង់បាន
ដៃមកថ្នមបីឱ្យអស់ចិត្ត
ឈប! ប្រញាប់អញ្ជើញទៅណា អូនសូមស្នេហា
សុំកៀកកិត ថើបអូនមក អូនសូមយកថ្ពាល់ទៅជិត
ញ៉ែប៉ុណ្ណឹងហើយគួរតែប្រុសនែបនិត្យ គួរអីចិត្តប្រុស
វរមិត្រ រឹងជាងដែក
មើល! ចុះរូបអូនល្អអស្ចារ្យ ស្រស់ដូចទេវតាចុះពី
លើមេឃ ល្អទាំងឫក ស្រាមិនផឹក មិនល្មោភដេក
ចេះរៀបចំផ្ទះមិនឱ្យបងទាស់ភ្នែក កុំប្រកែក កុំប្រកែក
ស្ម័គ្រអូនទៅ
អូនមិនឱ្យបងនឿយកាយា មិនឱ្យធ្វើការខ្លាចបងខ្មៅ
ឱ្យនៅផ្ទះទុកដូចព្រះ ណា៎! ឆោមឆ្លៅ សម្លម្ជូរ ការី
ប្រហើរក្ដិបល្ពៅ ផ្គាប់ប្រុសពៅ អូនមិនខ្លៅ ចេះ
គ្មានសល់
ឱបថើប... អូនមកណា៎! ព្រលឹង ម្ដេចក៏ស្ងៀមឈឹង
ម្ដេចក៏ស្ងៀមឈឹង អូនសែនខ្វល់ ឬ ...បងមិនទាន់
ស្កប់ស្កល់ ដូច្នេះនៅសល់ ផ្ទៃក្នុងទៀតអ្ហី?
នែ៎! បងអ្ហា! មើលនែ៎! សាច់ភ្លៅអូន ណែនហើយ
រលោង ណែនហើយរលោង សម៉ត់ខៃ ប្រៀបបាន
ទេសឯកហែកចេញពីកី ប្ដីអើយ! អ្នកប្ដីពេញចិត្ត ឬទេ?
អូនអរណាស់ អរណាស់ គ្មានអ្វីផ្ទឹម អូនញញឹម ញញឹម
ជីវិតថ្មី ដូចចន្ទ្ររះពេញបូរមី ទោះបីក្ស័យក៏អូនលែងគិត
រឹតខ្លាំងមក រឹតខ្លាំងមក កុំសំចៃ ព្រោះស្រីថ្លៃ ស្រីថ្លៃ
ជឿបងពិត រឹតថែមទៀត ណាស្នេហ៍ស្និទ្ធិ ឱ្យស្មើចិត្ត
ស្រេកឃ្លាន យូរហើយ...