歌曲 / 歌词

ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ

Listen on Apple Music

歌词

ខ្ញុំជិះក្របី ស្មាលីអង្រុត
ស្រែកច្រៀងបំភ្លេចក្ដីទុគ៌ត
និងការនឿយហត់ដែលខ្ញុំខំអត់ធ្វើ
ព្រោះស្រលាញ់កិច្ចការងារ
ខ្ញុំជិះក្របី ស្មាលីអង្រុត
ស្រែកច្រៀងបំភ្លេចក្ដីទុគ៌ត
និងការនឿយហត់ដែលខ្ញុំខំអត់ធ្វើ
ព្រោះស្រលាញ់កិច្ចការងារ
ខ្ញុំជាកសិករ កាប់គាស់ធរណី
ចិញ្ចឹមអាត្មាព្រោះក្រក្រី
រស់ផ្ញើជីវីដោយញើសកម្លាំងកាយ
សែនសប្បាយចិត្តអនេក
សេដ្ឋកិច្ចរុងរឿង ដោយរាស្ត្រយើងកសិករ
ខំភ្ជួរសែងរែកដោយស្មោះសរ
ដើម្បីជួយផ្ដល់ភោគផលដល់ជាតិយើង
ក្រោកឡើងកូនខ្មែរអឺយ!
ខ្ញុំជាកសិករ កាប់គាស់ធរណី
ចិញ្ចឹមអាត្មាព្រោះក្រក្រី
រស់ផ្ញើជីវីដោយញើសកម្លាំងកាយ
សែនសប្បាយចិត្តអនេក
សេដ្ឋកិច្ចរុងរឿង ដោយរាស្ត្រយើងកសិករ
ខំភ្ជួរសែងរែកដោយស្មោះសរ
ដើម្បីជួយផ្ដល់ភោគផលដល់ជាតិយើង
ក្រោកឡើងកូនខ្មែរអឺយ!
ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ
ខ្ញុំជាកសិករបូជាកាយ
ច្បាំងដោយរីករាយនឹងរបរកសិកម្ម
ពង្រឹងសេដ្ឋកិច្ចជាតិ