歌曲 / 歌词

ចំអកចំអន់!

Listen on Apple Music

歌词

ចំអកចំអន់ឱ្យទន់ដួងចិត្ត
បញ្ឆៀងបញ្ឆិតឱ្យគិតអាល័យ
កើតទុក្ខគក់ទ្រូងរូងរឹតស្រមៃ
ស្ដាយរសជាតិដៃដើមលើឱរា
រវើរវាយនឿយណាយបេះដូង
យល់សប្តិយល់សូងក្នុងភពស្នេហា
ចង្អៀតចង្អល់ខ្វល់នឹងវាសនា
សំណាងបានចារឱ្យយើងព្រាត់ឆ្ងាយ
ស្រណោះស្រណោកវិយោគរឿងដើម
ពេលដកដង្ហើម លេបតែក្ដីស្ដាយ
គល់ឈើមាត់ស្ទឹងរំពឹងផ្អែកកាយ
នឹករឿងទាំងឡាយកន្លងផុតទៅ
ចំណីមួយម៉ាត់ខាំកាត់ចែកគ្នា
ធ្លាក់ខ្យល់រងាគេងភ្លឹកលើភ្លៅ
ស្នាមខាំលើទ្រូងដិតជាំក្រឡៅ
ស្នាមស្នេហ៍ប្រដៅឱ្យបងនឹកអូន
ស្រណោះស្រណោកវិយោគរឿងដើម
ពេលដកដង្ហើម លេបតែក្ដីស្ដាយ
គល់ឈើមាត់ស្ទឹងរំពឹងផ្អែកកាយ
នឹករឿងទាំងឡាយកន្លងផុតទៅ
ចំណីមួយម៉ាត់ខាំកាត់ចែកគ្នា
ធ្លាក់ខ្យល់រងាគេងភ្លឹកលើភ្លៅ
ស្នាមខាំលើទ្រូងដិតជាំក្រឡៅ
ស្នាមស្នេហ៍ប្រដៅឱ្យបងនឹកអូន