歌词
ចិត្តបងខំស្រលាញ់ចុះចាញ់ក្ដីស្នេហ៍ ច្រើនឆ្នាំច្រើនខែ
ប៉ងតែស្រីគួចបេតីតែស្រស់ជីវា
បងស្កាត់រកគ្រប់ផ្លូវ ចង់ជួបថ្លៃ ចិត្តរៀមស្មោះភក្ដីនឹង
សង្សារ បងលួចប្រចណ្ឌព្រោះស្នេហាខ្លាចកនិដ្ឋាបែក
ចិន្តាចោលស្នេហ៍
ទ្រាំមិនបានចង់តែចាប់ ព្រោះបងខ្លាចរូបអូនបានទៅគេ
អូ! អូ! ខ្លាចអូនបានគេ ខ្លាចមាសស្នេហ៍ប្រែចិន្តា
បើមិនបានស្រី សុខចិត្តក្ស័យឥតមានស្ដាយឡើយណា
អូ! អូ! ឥតស្ដាយឡើយណា សូមសង្សារយល់ចិត្តផង
ស្រលាញ់ពេកទ្រូងស្ទើរបែកអន្ទះសា លួចប៉ងប្រចណ្ឌ
ព្រោះស្នេហាខ្លាចកនិដ្ឋាអូនប្រែចិត្តថ្មី
កុំធ្វើឱ្យរូបបងរីងរៃ ដោយសារតែរូបស្រីប្រែចិត្ត ឬមួយ
ក្ដីស្នេហ៍ស្នេហ៍ មិនពិតបានជាចិត្តមិនអាណិតដល់បង
ទ្រាំមិនបានចង់តែចាប់ ព្រោះបងខ្លាចរូបអូនបានទៅគេ
អូ! អូ! ខ្លាចអូនបានគេ ខ្លាចមាសស្នេហ៍ប្រែចិន្តា
បើមិនបានស្រី សុខចិត្តក្ស័យឥតមានស្ដាយឡើយណា
អូ! អូ! ឥតស្ដាយឡើយណា សូមសង្សារយល់ចិត្តផង
បើសិនជាតិនេះមិនបានប្រាណអូន ម្លេះសមរៀមសូន្យ
សង្ខារ ព្រោះសង្ឃឹមអ្វីក្នុងលោកាសូមចិន្ដាអូនមេត្តា
រៀមផង