歌词
(ពោល) ឯណាទៅ... ឋានសួគ៌
នៅលើថ្ពាល់ លើភ្នែក លើទ្រូងស្នេហ៍ អូនដឹងទេនេះជាឋានសួគ៌យើង
ធ្វើចាបភ្លើងមិនខ្លាចភ្លើង ភ្លើងស្នេហ៍មិនក្តៅទេអូន
ត្រជាក់ណាស់ស្ងួនព្រលឹង
បងនឹកស្មានថាឋានសួគ៌នៅឆ្ងាយ ឆ្ងាយឯណានៅជិតបង្កើយ
មួយជិវិតស្គាល់ឋានសួគ៌ហើយ នរកនៃចិត្តក្បត់អើយ
កុំអោយខ្ញុំជួប
អូនថែពន្លឺស្នេហា ចិត្តនិងចិត្តជឿគ្នា
កុំក្បត់គ្នាងាយៗ ខ្លាចគេនិយាយ
សើចពេបជ្រាយ ឡកឡាយដៀលស្នេហាយើង
គេងកើយទ្រូងបងមកព្រលឹង មួយយប់នឹងយើននៅទល់ភ្លឺ
អត់ងងុយបើស្អែកឡើងឈឺ បងជាអ្នកថែជម្ងឺ
ថ្នមអូនផ្ទាល់ដៃ