歌曲 / 歌词

ចង់កើតជាទឹក

Listen on Apple Music

歌词

តើដឹងឬទេអ្នកណាមើលស្រី លួចមើលរាល់ថ្ងៃស្រីហែលទឹក
គឺបងនេះហើយទាំងល្ងាចទាំងព្រឹក មើលទាល់តែគេងស្រម៉ៃនឹក
ខូចចិត្តអស់ទៅហើយ
សាច់សល្អខ្ចីសក់វែងប៉្រះស្មា ហត្ថាហែលផងក្បង់ទឹកលេងផង
ចង្កេះក៏តូចថ្ពាល់ខួចទាំងសង អូនបង្ហាញអោយឃើញសាច់ខ្នង
បងរឹតតែខ្វាយខ្វល់
ចង់ហែលទឹកលេងបន្លែងនឹងស្រី តែគ្មាននិស្ស័យដូចចិត្តប៉ងទេ
ទឹកអូនទឹកផ្ទះខុសទឹកទន្លេ បានត្រឹមតែលួចមើលអូនហែលលេង
មើលយូរៗទៅមិនចង់អោយឃ្លាត ចង់តែចាប់ជាតិកើតជាទឹក
អោយអូនហែលលេងទាំងល្ងាចទាំងព្រឹក តែធ្វើម្តេចបានកើតជាទឹក
អស់សង្ឃឹមហើយខ្ញុំ