歌曲 / 歌词

តើពិតឬទេ?

Listen on Apple Music

歌词

អូនថាប្រគល់ដួងចិត្ត
តើពិតមែនឬនួនល្អង?
សម្តីដែលថាស្ម័គ្រចំពោះប្រុសបង
ពាក្យនោះស្នេហ៍ស្នងគិតច្បាស់ហើយនៅ?
ស្នេហាធំណាស់ចរណៃ
មិនអាចកាត់ថ្លៃទេពៅ
កុំឱ្យក្តីស្នេហ៍ប្រែក្លាយជាសត្រូវ
បងនិងពាលពៅតទៅថ្ងៃមុខ
តើពិតឬទេ? ឬទេ? ឬទេ?
ពាក្យថាស្នេហ៍ ថាស្នេហ៍ ថាស្នេហ៍
ក្រែងថ្ងៃក្រោយក្រឡាស់គេចកែ
នាំឱ្យតែខកចិត្ត ព្រោះក្តីស្នេហា
បើស្មោះសូមស្មោះអង្វែង
ចូរកុំខ្លាចក្រែងចិន្តា
បើមានទាស់ចិត្តអាណិតតែវាចា
រៀមនឹងរចនាតាមចិន្តាស្រី