歌曲 / 歌词

សែនអភ័ព្វ

Listen on Apple Music

歌词

ស្នេហ៍បង គឺស្នេហ៍បរិសុទ្ធផុតក្នុងលោកីយ៍
លោកនេះអាក្រក់ពេកក្រៃ អភ័ព្វអ្វីស្នេហ៍មានវណ្ណៈ
ឧបសគ្គផ្ដន្ទាស្នេហា
បងស្នេហ៍ ស្នេហ៍តែអូនមួយជាត្រួយចិន្តា
ទោះឆ្ងាយផុតផែនពសុធា
ក្លែបក្លិនថ្ពាល់ស្រីពុំងា ក្រអូបទុកជានិមិត្ត
ជាតិនេះបងសូម ផ្ញើខ្លួនផ្ញើទាំងជីវិត
មច្ចុរាជអ្នកគ្មាន តេជឫទ្ធិឈ្នះខ្ញុំឡើយ
ក្លិនអឺយ! ក្លិនចរណៃបងសូមកៀកកើយ
ជឿចុះណាស្រស់ត្រាណត្រើយ ចិត្តបងស្មោះ
មិនដោះដៃឡើយ ព្រះអឺយ! ជួយធ្វើសាក្សី