歌词
បងនឹងបែកឆ្ងាយ បែកឆ្ងាយពីស្រី
ពេលបងឃ្លាតស្រី អាល័យណាស់បង
អូនជាស្រមោលរបស់បង
តាមប្រុសស្នេហ៍ស្នងគ្រប់គ្រប់នាទី
កាលយើងនៅក្មេង រួមរស់នឹងគ្នា
នៅតែជីវ៉ា បែកបែរពីស្រី
ពេលបងឃ្លាតទៅណ៎ា! ប្រុសថ្លៃ
តើឱ្យរូបស្រី រែកពន់បែបណា?
បើបងឃ្លាតឆ្ងាយទៅហើយ
ស្នេហាអូនអឺយ! កុំបែកចិន្តា
ឱ្យអូនដែលចាំ ទទួលស្នេហា
បែរខកចិន្តា ដោយសារប្រុសស្ងួន
ឱ! ស្ទឹងមាននាម ថាស្ទឹងស្នេហា
ជួយចាំសន្យា អូនហើយនឹងថ្លៃ
មេឃនិងពពក សមុទ្រជលស័យ
ជួយជាសាក្សី ចិត្តប្រុសសង្សារ