歌词
មុននឹងអឺយឃ្លាតកាយឆ្ងាយពីស្រីម៉ុម
បងសូមថ្នាក់ថ្នមប្រលោមស្នេហ៍ស្និទ្ធ
បបោសអង្អែលស្រង់ក្លិនវរមិត្រ
រួមស្នេហ៍រួមស្និទ្ធផ្ដេកផ្ដិតកៀកកើយ
បងលាអឺយម្ដងនេះមិនដឹងថ្ងៃណា
បើព្រេងលោកចារថាគូពីនាយ
គង់តែបងវិលមកជួបត្រាណត្រើយ
អូនកុំព្រួយឡើយបងមិនភ្លេចទេ
យប់នេះបងលាពុំងាទៅឆ្ងាយ
ឃ្លាតទៅតែកាយចិត្តនៅនឹងស្នេហ៍
ដួងចិត្តបរិសុទ្ធទៀងឥតកែប្រែ
ទុកជូនមាសមេជូនស្នេហ៍ស្មោះត្រង់
បើបាត់អឺយបងយូរគ្រាន់តែជួយបន់
ព្រលឹងតូចតន់កែវកុំសៅហ្មង
ក្រែងនាំឱ្យឈឺឈឺព្រោះរូបបង
ធ្វើម្ដេចកម្មយើងបើព្រេងគង់ជួប
យប់នេះបងលាពុំងាទៅឆ្ងាយ
ឃ្លាតទៅតែកាយចិត្តនៅនឹងស្នេហ៍
ដួងចិត្តបរិសុទ្ធទៀងឥតកែប្រែ
ទុកជូនមាសមេជូនស្នេហ៍ស្មោះត្រង់
បើបាត់អឺយបងយូរគ្រាន់តែជួយបន់
ព្រលឹងតូចតន់កែវកុំសៅហ្មង
ក្រែងនាំឱ្យឈឺឈឺព្រោះរូបបង
ធ្វើម្ដេចកម្មយើងបើព្រេងគង់ជួប