歌曲 / 歌词

ស្រមោលអន្ទោលតាមប្រាណ

Listen on Apple Music

歌词

ហ៊ឺ ហុឺ ហុឺ ៗៗៗៗៗៗ
ជីវិតធំធេង ប្រៀបដូចផ្សែង វង្វេង ពេកកល់
ងាករេបក់ផាត់ តាមខ្យល់ តាមកម្មកុសល
នៃជីវិត នេះហើយ ព្រហ្មលិខិត កំរិតពីបុពេ្វ
ថ្វីបើជាគូរ ប្រែអភ័ព្វ ជាស្អប់ វិញទេ
ពីអ្វីគួរខ្ពើម ជាងគេ ក្រឡាស់កែប្រែ ជាជួបជួន
កករ បំណងខ្លួន ជួបជួន តែរឿងខកចិត្ត
ព្រួញកម្មព្រួញផល មុតថ្លា ដេញតាមប្រហារ ជីវិត
បក់បោកឆ្វេងស្តាំ ផលកម្ម តាមកិត
គ្មានអាណិត ប្រោសមេត្តា
ទឹកធ្លាក់ពីជ្រោះ ពីទីខ្ពស់ ខ្លាំងហូរ យ៉ាងណា
គង់មនុស្សទប់បាន ធម្មតា មិនដូចវាសនា
ឆាបឆេះឆួល មិនអាច ជួយសំរួល ទទួលពាក្យអង្វរក
ព្រួញកម្មព្រួញផល មុតថ្លា ដេញតាមប្រហារជីវិត
បក់បោកឆ្វេងស្តាំ ផលកម្មតាមកិត
គ្មានអាណិត ប្រោះមេត្តា
ទឹកធ្លាក់ពីជ្រោះ ពីទីខ្ពស់ ខ្លាំងហូរ យ៉ាងណា
គង់មនុស្សទប់បាន ធម្មតា មិនដូចវាសនា
ឆាបឆេះឆួល មិនអាច ជួយសំរួល ទទួលពាក្យអង្វរក